ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ចូលរួមកិច្ចប្រជុំស្ដីពីវឌ្ឍនភាពសំណុំរឿងក្រុមហ៊ុន EMAXX TELECOM និងក្រុមហ៊ុន Kingtel Communication Limited

 

             នាព្រឹកថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៩:០០នាទីព្រឹក ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានក្រុមការងារអន្តរក្រសួងចំពោះកិច្ចដើម្បីដោះស្រាយវិវាទជាមួយក្រុមហ៊ុន EMAXX TELECOM និងក្រុមហ៊ុន Kingtel Communication Limited បានអញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីវឌ្ឍនភាពសំណុំរឿងក្រុមហ៊ុន EMAXX TELECOM និងក្រុមហ៊ុន Kingtel Communication Limited។ ក្រោមអធិបតីភាពឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ដោយមានការរួមពីឯកឧត្តមអនុប្រធាន ឯកឧត្តម សមាជិក សមាជិកាក្រុមការងារ។