ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំណែនាំអំពី «បច្ចេកទេសក្នុងការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ និងការរៀបចំរបាយការណ៍សំណុំរឿងសម្អាតប្រាក់»

               នារសៀល ថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំ ដោយមានការសម្របសម្រួលពីក្រុមការងារប្រឆាំងការសម្អាតប្រាក់ នៃសាលាដំបូងនិងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីណែនាំទៅដល់ប្រធានសាលាដំបូង ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ចៅក្រម ក្រឡាបញ្ជី និងប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងរាជធានី ខេត្តទូទាំងប្រទេស តាមរយៈប្រព័ន្ធវីដេអូហ៊្សូម (Zoom) អំពី «បច្ចេកទេសក្នុងការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ និងការរៀបចំរបាយការណ៍សំណុំរឿងសម្អាតប្រាក់»។