ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម សុន ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំសហការីចូលរួមកិច្ចប្រជុំពិនិត្យ ពិភាក្សាបន្ត ដើម្បីធ្វើបច្ចុប្បន្នភាពសៀវភៅគោលការណ៌ណែនាំ ស្តីអំពី «បែបបទ នឹងនីតិវិធី នៃការកំណត់អត្តសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប»

 

         នាព្រឹកថ្ងៃចន្ទ័ ៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៤៦៥ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២២ ឯកឧត្តម សុន ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំសហការីចូលរួមកិច្ចប្រជុំពិនិត្យ ពិភាក្សាបន្ត ដើម្បីធ្វើបច្ចុប្បន្នភាពសៀវភៅគោលការណ៌ណែនាំ ស្តីអំពី «បែបបទ នឹងនីតិវិធី នៃការកំណត់អត្តសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប» រៀបចំសណ្ឋាគារសាន់វេ ដោយគណ:កម្មាធិការជាតិប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្ស នៃក្រសួងមហាផ្ទៃ ។