ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ ព្រមទាំងថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ បានអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារថ្មីនៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ

           នៅថ្ងៃព្រហស្បតិ៍ ១ រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១០:០០ នាទី ព្រឹក ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ ព្រមទាំងថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ បានអញ្ជេីញត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារថ្មីនៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ។ សំណង់អគារថ្មីនេះសាងសង់បានប្រមាណ ៧៥% ហើយគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងក្នុងពេលដ៏ខ្លីខាងមុខនេះ។