ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍វិស័យយុត្តិធម៌ នៃក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំស្តីពី ការបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងការលើកទិសដៅការងារសម្រាប់ឆ្នាំ២០២២ របស់នាយកដ្ឋានអាជ្ញាសាលា និងមន្រ្តីអាជ្ញាសាលានៃសាលាដំបូងរាជធានី ខេត្តទាំង៦

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍វិស័យយុត្តិធម៌ នៃក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំស្តីពី ការបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងការលើកទិសដៅការងារសម្រាប់ឆ្នាំ២០២២ របស់នាយកដ្ឋានអាជ្ញាសាលា និងមន្រ្តីអាជ្ញាសាលានៃសាលាដំបូងរាជធានីខេត្តទាំង៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីនៃនាយកដ្ឋានអាជ្ញាសាលា និងមន្រ្តីអាជ្ញាសាលានៃសាលាដំបូងរាជធានី ខេត្តទាំង៦។

កិច្ចប្រជុំនេះ ផ្តោតលើរបៀបវារៈសំខាន់ៗ ដូចខាងក្រោម៖

               ១. ការបូកសរុប និងវាយតម្លៃលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២២ របស់នាយកដ្ឋានអាជ្ញាសាលា។

               ២. ការបូកសរុប និងវាយតម្លៃលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២២ របស់មន្រ្តីអាជ្ញាសាលានៃសាលាដំបូងរាជធានី ខេត្តទាំង៦។

              ៣. បញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយទាក់ទងការគ្រប់គ្រងអាជីពអាជ្ញាសាលា និងការប្រកបវិជ្ជាជីវៈអាជ្ញាសាលា។