ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ប៉ែន ពេជ្រសាលី អគ្គនាយកកិច្ចការអយ្យការ និងព្រហ្មទណ្ឌ និងជាប្រធានក្រុមការងារបច្ចេកទេសនៃកម្មវិធីអាស៊ាន-អូស្រ្តាលីដើម្បីប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា បានដឹកនាំសិក្ខាសាលាផ្ទៀងផ្ទាត់ថ្នាក់ជាតិ បង្ហាញគំហើញសំខាន់ៗនៃការវាយតម្លៃកម្មវិធីASEAN-ACT លើតម្រូវការសមត្ថភាពស្តីពីកិច្ចការពារសិទ្ធិកុមារនៅក្នុងប្រព័ន្ធយុត្តិធម៌អាស៊ានដែលជាការឆ្លើយតបទៅនឹងការជួញដូរមនុស្ស តាមប្រព័ន្ធអនឡាញហ្សូម។

      នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពី ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម ប៉ែន ពេជ្រសាលី អគ្គនាយកកិច្ចការអយ្យការ និងព្រហ្មទណ្ឌ និងជាប្រធានក្រុមការងារបច្ចេកទេសនៃកម្មវិធីអាស៊ាន-អូស្រ្តាលីដើម្បីប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា បានដឹកនាំកិច្ចប្រជុំសិក្ខាសាលាផ្ទៀងផ្ទាត់ថ្នាក់ជាតិ បង្ហាញគំហេីញសំខាន់ៗនៃការវាយតម្លៃកម្មវិធីASEAN-ACT លើតម្រូវការសមត្ថភាពស្តីពីកិច្ចការពារសិទ្ធិកុមារនៅក្នុងប្រព័ន្ធយុត្តិធម៌អាស៊ានដែលជាការឆ្លើយតបទៅនឹងការជួញដូរមនុស្ស តាមប្រព័ន្ធអនឡាញហ្សូម។ សិក្ខាសាលានេះមានការសហការជាមួយក្រុមការងារអាស៊ានអេក ដោយមានការចូលរួមពីសំណាក់ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ និង ឯកឧត្តម លោកជំទាវ លោក លោកស្រី មកពីស្ថាប័នពាក់ព័ន្ធ។