ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

សាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តតាកែវ ប្រជុំពិនិត្យបញ្ហាសំខាន់ៗមួយចំនួន ដើម្បីត្រៀមអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង

នារសៀលថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២  ខែឧសភា ឆ្នាំ២០២០ នៅសាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តតាកែវ លោក អ៊ាក ផល្លា ប្រធានសាលាដំបូង និងលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូង បានដឹកនាំកិច្ចប្រជុំ ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ចៅក្រម ព្រះរាជអាជ្ញារង ដើម្បីពិនិត្យបញ្ហាសំខាន់ៗមួយចំនួន ក្នុងការត្រៀមខ្លួនអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនាពេលខាងមុខនេះ។