នៅថ្ងៃសុក្រ ១២ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ៩:០០ នាទី ព្រឹក ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តស្តីពី « អង្គភាពថវិកា សិទ្ធិអំណាច ការទទួលខុសត្រូវ និងនីតិវិធីអនុវត្តថវិកា» តាមប្រព័ន្ធអនឡាញ ZOOM ដោយផ្តោតលើមាតិកាសំខាន់ៗដូចខាងក្រោម ៖
១-បទប្បញ្ញត្តិទូទៅពាក់ព័ន្ធនឹងអង្គភាពថវិកា
២-សិទ្ធិអំណាច និងការទទួលខុសត្រូវក្នុងការអនុវត្តថវិកា
៣-សិទ្ធិអំណាច ការទទួលខុសត្រូវ និងនីតិវិធីអនុវត្តថវិការបស់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ។
៤-សិទ្ធិអំណាច ការទទួលខុសត្រូវ និងនីតិវិធីអនុវត្តថវិការបស់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិមិនពេញលេញ។
៥.កិច្ចបញ្ជិកាគណនេយ្យ និងរបាយការណ៍។ សិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងសិទ្ធិអំណាច ការទទួលខុសត្រូវ និងនីតិវិធីអនុវត្តថវិការបស់អង្គភាពថវិកានៃក្រសួង-ស្ថាប័ន ដើម្បីធានាប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព តម្លាភាព និងគណនេយ្យភាព ក្នុងការអនុវត្តថវិកា តាមរយៈការប្រគល់អាណត្តិកិច្ចច្បាស់លាស់ ដើម្បីសម្រេចបានសមិទ្ធកម្មការងារ។