ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំការប្រឡងប្រជែងវិញ្ញាសាផ្ទាល់មាត់ នៃការប្រឡងប្រជែងជ្រើសរើស​សិស្សចៅក្រម ជំនាន់ទី ១១

            ចាប់ពីព្រឹកថ្ងៃអង្គារ ៩ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ តទៅ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំការប្រឡង វិញ្ញាសាផ្ទាល់មាត់នៃការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម​ ជំនាន់ ទី ១១ លើបេក្ខជនដែលជាជ័យលាភីនៃវិញ្ញាសាសរសេរចំនួន ៨៣ រូប នៅរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ។