នៅព្រឹកថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ តាមការចាត់តាំងរបស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចូលរួមធ្វើវាគ្មិននិងធ្វើបទឧទ្ទេសនាម អំពីកិច្ចការនាំពាក្យប្រកបដោយប្រសិទ្ធភាពខ្ពស់ ជូនដល់អ្នកនាំពាក្យរដ្ឋបាលខេត្តត្បូងឃ្មុំ កំពង់ចាម ព្រៃវែង និងស្វាយរៀងចំនួន១៨០រូប ដែលរៀបចំឡើង ដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រយៈពេល២ថ្ងៃ នៅសាលាខេត្តត្បូងឃ្មុំ។