ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ បានដឹកនាំសហការី ទទួលជួបប្រជុំពិភាក្សាការងារជាមួយ តំណាងអង្គការ UNOPS (UN Office Project Service) តាមប្រព័ន្ធអនឡាញ។



               នាថ្ងៃ ពុធ ១៣ កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ បានដឹកនាំសហការី ទទួលជួបប្រជុំពិភាក្សាការងារជាមួយ តំណាងអង្គការ UNOPS (UN Office Project Service) តាមប្រព័ន្ធអនឡាញ ដើម្បីចែករំលែកអំពីបទពិសោធន៍នៃការងារកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌របស់ប្រទេសកម្ពុជា និងប្រទេសហ្វីលីពីន ក៏ដូចជាការពិភាក្សាលើការធ្វើកិច្ចសហប្រតិបត្តិការផ្សេងៗសម្រាប់រយៈពេលខាងមុខ។