ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានប្រគល់ឧបករណ៍វីដេអូសន្និសីទ ដល់រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ

    នារសៀលថ្ងៃសុក្រ ៨កើត ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានប្រគល់ឧបករណ៍វីដេអូសន្និសីទចំនួន ២ ឈុត ដល់រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដើម្បីប្រើប្រាស់សម្រាប់បម្រើឱ្យការបណ្តុះបណ្តាល, កិច្ចប្រជុំ និងការបំពេញការងារនានា តាមប្រព័ន្ធអនឡាញ