ប្ដូរភាសា :

សេចក្ដីជូនដំណឹង

ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងឯកឧត្តម អ៊ូ រ៉ាស៊ី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារក្នុងឆ្នាំ២០២៤ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៥ របស់អគ្គាធិការដ្ឋានកិច្ចការតុលាការ

នៅព្រឹកថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងឯកឧត្តម អ៊ូ រ៉ាស៊ី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ទទួលបន្ទុកលើការងារអធិការកិច្ច បានដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារក្នុងឆ្នាំ២០២៤ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២៥ របស់អគ្គាធិការដ្ឋានកិច្ចការតុលាការ នាទីស្តីការក្រសួងយុត្តិធម៌។ កិច្ចប្រជុំនេះ មានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គាធិការ លោក លោកស្រី ជាអគ្គាធិការរង អធិការ ព្រះរាជអាជ្ញាក្រសួង ប្រធាននាយកដ្ឋានទាំងពីរ ព្រមទាំងមន្ត្រីទាំងអស់នៃនាយកដ្ឋានទាំងពីរចំណុះឱ្យអង្គភាពអគ្គាធិការដ្ឋានកិច្ចការតុលាការ ។