ប្ដូរភាសា :

សេចក្ដីជូនដំណឹង

ក្រសួងយុត្តិធម៌សម្រេចចិត្តផ្អាកចំណាត់ការទៅតុលាការពាក់ព័ន្ធករណីលោក ព្រំ សាន មួយរយៈពេលសិន។ 

សូមជម្រាបជូនសាធារណជនជ្រាបថា៖

ដោយទទួលបានគោលការណ៍ដឹកនាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ខ្ញុំសូមបញ្ជាក់ជូនថាក្រសួងយុត្តិធម៌សម្រេចចិត្តផ្អាកចំណាត់ការទៅតុលាការពាក់ព័ន្ធករណីលោក ព្រំ សាន មួយរយៈពេលសិន។ 

ក្រសួងយុត្តិធម៌នឹងបន្តតាមដានរាល់ព័ត៌មានទាំងឡាយណាដែលមានចរិតជាការបរិហារកេរ្តិ៍លើស្ថាប័នរបស់រដ្ឋបែបនេះ!

(ឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌)