ប្ដូរភាសា :

សេចក្ដីជូនដំណឹង

សេចក្តីជូនដំណឹងស្តីពីការចូលជាធរមាន​នៃ​សន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់​ក្នុងវិស័យព្រហ្មទណ្ឌ​រវាងកម្ពុជា និងវៀតណាម

       យោងលិខិតលេខ ៧២៦៧ កបទ-សអ/ច្បក១ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។ ក្រសួងយុត្តិធម៌សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា សន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់​ក្នុងវិស័យព្រហ្មទណ្ឌ​រវាងកម្ពុជា និងវៀតណាម​ បានចូលជាធរមាន កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ ២០២០  ។ 

       អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន ។