ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ខាន់ វណ្ណ: អគ្គាធិការក្រសួងយុត្តិធម៌ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង រួមទាំងសហការី បានអញ្ជើញចូលរួមចុះអនុវត្តសាលដីកាស្ថាពររបស់តុលាការកំពូល នៅខេត្តពោធិ៍សាត់។

         នាថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ខាន់ វណ្ណ: អគ្គាធិការក្រសួងយុត្តិធម៌ និងជាប្រធានលេខាធិការដ្ឋានគណ:កម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណ:កម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង រួមទាំងសហការី បានអញ្ជើញ ចូលរួមចុះអនុវត្តសាលដីកាស្ថាពររបស់តុលាការកំពូល តាមសំណើសុំអនុវត្តរបស់គណៈកម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង នៅខេត្តពោធិ៍សាត់។ ចំពោះការចុះអនុវត្តនេះ មានការដឹកនាំ និងសម្របសម្រួលដោយឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ និងមានការចូលរួមពីមន្ត្រីតំណាងអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងមានមន្ត្រីជំនាញសុរិយោដី អាជ្ញាធរមូលដ្ឋាននៃទីតាំងអនុវត្ត ចូលរួមផងដែរ។