ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ បានអញ្ជើញជាតំណាងក្រសួងយុត្តិធម៌ ធ្វើការប្រគល់ថវិកាដែលបានមកពីការរឹបអូសជាទ្រព្យសម្បត្តិរដ្ឋតាមអំណាចសាលក្រម និងសាលដីកាស្ថាពររបស់តុលាការ ជូនទៅក្រសួងមហាផ្ទៃ

           នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ បានអញ្ជើញជាតំណាងក្រសួងយុត្តិធម៌ ធ្វើការប្រគល់ថវិកាដែលបានមកពីការរឹបអូសជាទ្រព្យសម្បត្តិរដ្ឋតាមអំណាចសាលក្រម និងសាលដីកាស្ថាពររបស់តុលាការ ជូនទៅក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងគណៈកម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង។