ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

លោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការនៃក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការដំឡើងថ្នាក់ និងឋានន្តរស័ក្ដិ សម្រាប់ចៅក្រម និងព្រះរាជអាជ្ញា អញ្ជើញដឹកនាំកិច្ចប្រជុំ របស់គណៈកម្មការដំឡើងថ្នាក់ និងឋានន្តរស័ក្ដិ សម្រាប់ចៅក្រម និងព្រះរាជអាជ្ញា

           នាព្រឹកថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១,លោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការនៃក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការដំឡើងថ្នាក់ និងឋានន្តរស័ក្ដិ សម្រាប់ចៅក្រម និងព្រះរាជអាជ្ញា អញ្ជើញដឹកនាំកិច្ចប្រជុំ របស់គណៈកម្មការដំឡើងថ្នាក់ និងឋានន្តរស័ក្ដិ សម្រាប់ចៅក្រម និងព្រះរាជអាជ្ញា តាមរយៈប្រព័ន្ធវីដេអូ Zoom ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ជាអនុប្រធាន សមាជិក អគ្គលេខាធិការ ឧត្ដមក្រុមប្រឹក្សា នៃអង្គចៅក្រម និងសមាសភាពជាជំនួយការ ដេីម្បីធ្វើការពិនិត្យ និងសម្រេចអំពីការស្នើសុំដំឡើងថ្នាក់ ឫ ឋានន្តរសក្ដិ សម្រាប់ចៅក្រម ព្រះរាជអាជ្ញា នៅទូទាំងប្រទេសសម្រាប់ឆ្នាំ២០២១ ។