ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ប៉ែន ពេជ្រសាលី អគ្គនាយកកិច្ចការអយ្យការ និងព្រហ្មទណ្ឌ នៃក្រសួងយុត្តិធម៌ អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការការពាររបាយការណ៍វឌ្ឍនភាពការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។ =========

         នារសៀលថ្ងៃព្រហស្បត្តិ៍ ៣កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ នេះ ឯកឧត្តម ប៉ែន ពេជ្រសាលី អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ នៃក្រសួងយុត្តិធម៌ ដោយបាន ទទួលការឯកភាព ដ៏ខ្ពង់ខ្ពស់ ពី ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការការពាររបាយការណ៍វឌ្ឍនភាពការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ជាមួយនឹងក្រុមការងាររួម(JG) នៃក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មប្រចាំតំបន់អាសុីប៉ាសុីហ្វិក តាមរយៈប្រព័ន្ធវីដេអូZOOM នៅទីស្តីការក្រសួងយុត្តិធម៌។