ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ តំណាងក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារក្រសួងយុត្តិធម៌ ដើម្បីពិនិត្យលើសេចក្តីព្រាងវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក ជាមួយតំណាងថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈប្រព័ន្ធវីដេអូហ៊្សូម

        នៅព្រឹកថ្ងៃពុធ ១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ តំណាងក្រសួងយុត្តិធម៌ និងឯកឧត្តម សូរ ចាន់ធី រដ្ឋលេខាធិការ រួមទាំងសហការី បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងាក្រសួងយុត្តិធម៌ ដើម្បីពិនិត្យលើសេចក្តីព្រាងរិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក ជាមួយតំណាងថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន តាមប្រព័ន្ធវីដេអូហ៊្សូម (ZOOM) ។