ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំក្រុមការងារជួបជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមប្រព័ន្ធបញ្ជូនរូប និងសំឡេង (Microsoft Teams) ដើម្បីពិភាក្សាអំពីកិច្ចសហការក្នុងការងារកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ និងការបង្កើតតុលាការពាណិជ្ជកម្មនៅកម្ពុជា។

នារសៀលថ្ងៃ អង្គារ ១ កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំក្រុមការងារជួបជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមប្រព័ន្ធបញ្ជូនរូប និងសំឡេង (Microsoft Teams) ដើម្បីពិភាក្សាអំពីកិច្ចសហការក្នុងការងារកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ និងការបង្កើតតុលាការពាណិជ្ជកម្មនៅកម្ពុជា ដោយផ្តោតលើចំណុចសំខាន់ៗចំនួន ៤ ដូចខាងក្រោម៖

                ១-ដំណើរការនៃការរៀបចំក្របខ័ណ្ឌច្បាប់ និងបទដ្ឋានគតិយុត្តសម្រាប់ដំណើរការតុលាការពាណិជ្ជកម្ម

               ២-ការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់បម្រើការងារនៅក្នុងតុលាការពាណិជ្ជកម្ម

              ៣-ការរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងធនធានសម្ភារៈរបស់តុលាការពាណិជ្ជកម្ម

             ៤-ការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាក្នុងការគ្រប់គ្រងនិងដំណើរការរបស់តុលាការពាណិជ្ជកម្ម