ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ចុងក្រោយ ស្តីពីការរៀបចំយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តាមប្រព័ន្ធវីដេអូហ៊្សូម

       នាព្រឹកថ្ងៃ សុក្រ ១១ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ចុងក្រោយ ស្តីពីការរៀបចំយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តាមប្រព័ន្ធវីដេអូហ៊្សូម ដែលមានការចូលរួមពី ក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធ ស្ថាប័នតុលាការ ស្ថាប័នវិជ្ជាជីវៈ គ្រឹះស្ថានអប់រំ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ សរុប ១១០ អង្គភាព។ សិក្ខាសាលានេះ មានគោលបំណងផ្តល់ឪកាសជូនដល់គ្រប់ភាគីពាក់ព័ន្ធបានពិនិត្យ ផ្តល់យោបល់ និងធាតុចូលបន្ថែម លើសេចក្តីព្រាងឯកសារទស្សនាទាន ស្តីពីយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលក្រុមការងារបច្ចេកទេសនៃក្រសួងយុត្តិធម៌ បានតាក់តែង និងរៀបចំឡើងពីការសិក្សាស្រាវជ្រាវលើ អត្ថបទច្បាប់ជាតិ-អន្តរជាតិ ឯកសារពាក់ព័ន្ធនឹងការអនុវត្តរបស់កម្ពុជា ការចុះទៅសិក្សាផ្ទាល់នៅអង្គភាពថ្នាក់ក្រោមជាតិនិងស្ថាប័នតុលាការ ព្រមទាំងការសិក្សាពីបទពិសោធន៍បណ្តាលប្រទេសដទៃ ក៏ដូចជាធាតុចូលដែលទទួលបានពីសិក្ខាសាលាពិគ្រោះយោបល់ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំង ៤ លើកកន្លងមក។ សិក្ខាសាលាពិគ្រោះយោបល់ចុងក្រោយនេះ ក៏មានការចូលរួមសហការនិងគាំទ្រផងដែរពីសហភាពអឺរ៉ុបនៅកម្ពុជា EU និងអង្គការ OXFAM នៅកម្ពុជា។