ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារត្រួតពិនិត្យ ផ្នែកទោសប្បញ្ញត្តិក្នុងសេចក្តីព្រាងច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួង និងស្ថាប័ននានា នៃក្រសួងយុត្តិធម៌បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីការការពាររុក្ខជាតិនិងភូតគាមអនាម័យ

              នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៩:០០នាទីព្រឹក ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារត្រួតពិនិត្យផ្នែកទោសប្បញ្ញត្តិក្នុងសេចក្តីព្រាងច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងនិងស្ថាប័ន នានា នៃក្រសួងយុត្តិធម៌បានដឹកនាំកិច្ចប្រជុំជាមួយឯកឧត្ដម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីការការពាររុក្ខជាតិនិងភូតគាមអនាម័យ តាមថ្នាល ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (Video Conference Zoom) ដោយមានការរួមពីឯកឧត្តមអនុប្រធាន ឯកឧត្តម សមាជិក សមាជិកាក្រុមការងារ។