ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ ទទួលជួបពិភាក្សាការងារជាមួយលោកស្រី Lucia Soleti, ប្រធានកម្មវិធីកិច្ចការពារកុមារ នៃមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (UNICEF)

          នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Lucia Soleti, ប្រធានកម្មវិធីកិច្ចការពារកុមារ នៃមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (UNICEF) និង លោក លឹម វណ្ណា មន្រ្តីទទួលបន្ទុកយុត្តិធម៌អនីតិជន UNICEF ទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើការងារសមាហរណកម្មទណ្ឌិតជាកុមារក្រោយទទួលបានការដោះលែងដោយមានលក្ខខណ្ឌ នាការិយាល័យរបស់ ឯកឧត្តម ក្នុងក្រសួងយុត្តិធម៌ ។