ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

លោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអ្នកគ្រប់គ្រងគម្រោង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានគម្រោង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកសិក្ខាសាលាជុំទី៦ លើកទី៣ ស្តីពី «ទម្រង់គំរូ និងការដាក់បង្ហាញសាលក្រម/សាលដីកា»

                  នៅព្រឹកថ្ងៃចន្ទ ១៥កើត ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ លោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអ្នកគ្រប់គ្រងគម្រោង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានគម្រោង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកសិក្ខាសាលាជុំទី ៦ លើកទី៣ ស្តីពី «ទម្រង់គំរូ និងការដាក់បង្ហាញសាលក្រម/សាលដីកា» ដែលបានរៀបចំឡើងក្នុងក្របខ័ណ្ឌនៃគម្រោង «អភិវឌ្ឍវិស័យច្បាប់ និងយុត្តិធម៌» ដំណាក់កាលទី ៥ ក្រោមកិច្ចសហការរវាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេសជប៉ុន (JICA) និងក្រសួងយុត្តិធម៌។ ដោយមានការចូលរួមពីជំនាញការ JICA ប្រចាំក្រសួងយុត្តិធម៌ និងមានសិក្ខាកាមជាចៅក្រមនៃតុលាការកំពូល សាលាឧទ្ធរណ៍ និងសាលាដំបូងរាជធានី-ខេត្ត និងមន្ត្រីអនុវត្តច្បាប់មួយចំនួនផ្សេងទៀត។