ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារត្រួតពិនិត្យ ផ្នែកទោសប្បញ្ញត្តិក្នុងសេចក្តីព្រាងឬលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួង និងស្ថាប័ននានា នៃក្រសួងយុត្តិធម៌បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងពិភាក្សាបន្តលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រងនិងការប្រើប្រាស់ឈ្មោះដែនជាតិក្នុងប្រព័ន្ធអ៊ីនធឺណិត

                 នាព្រឹកថ្ងៃអង្គារ ៩កើត ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៩:០០នាទីព្រឹក ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារត្រួតពិនិត្យផ្នែកទោសប្បញ្ញត្តិក្នុងសេចក្តីព្រាងឬលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងនិងស្ថាប័ននានា នៃក្រសួងយុត្តិធម៌បានដឹកនាំកិច្ចប្រជុំជាមួយឯកឧត្តម ជា មានិត រដ្ឋលេខាធិការតំណាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីពិភាក្សា បន្តលើសេចក្ដីព្រាង អនុក្រឹត្យស្ដីពីការគ្រប់គ្រងនិងការប្រើប្រាស់ឈ្មោះដែនជាតិក្នុងប្រព័ន្ធអ៊ីនធឺណិត តាមថ្នាល ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (Video Conference Zoom) ដោយមានការរួមពីឯកឧត្តមអនុប្រធាន ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាក្រុមការងារ។