ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអ្នកនាំពាក្យនៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ អញ្ជើញចូលរួមជាវាគ្មិនក្នុងសន្និសីទសារព័ត៌មាន ដើម្បីបើកដំណើរការយុទ្ធនាការជាតិ ក្រោមប្រធានបទ « រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នាទីស្តីការក្រសួងសុខាភិបាល

នៅព្រឹកថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអ្នកនាំពាក្យនៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ អញ្ជើញចូលរួមជាវាគ្មិនក្នុងសន្និសីទសារព័ត៌មាន ដើម្បីបើកដំណើរការយុទ្ធនាការជាតិ ក្រោមប្រធានបទ « រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសសកូវីដ-១៩ ។ សន្និសីទសារព័ត៌មាននេះ មានការអញ្ជើញចូលរួមដោយផ្ទាល់ និងដោយប្រយោលតាមរយៈប្រព័ន្ធវីដេអូហ៊្សូម ពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ តំណាងស្ថាប័នពាក់ព័ន្ធ និង លោក លោកស្រីជាអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នាទីស្តីការក្រសួងសុខាភិបាល ។