ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានលេខាធិការដ្ឋានអចិន្រ្តៃយ៍នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដឹកនាំកិច្ចប្រជុំជាមួយតំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) ដើម្បីពិភាក្សា និងពិនិត្យលទ្ធភាពកិច្ចសហប្រតិបត្តិការក្នុងវិស័យច្បាប់និងយុត្តិធម៌ តាមរយៈប្រព័ន្ធវីដេអូ Conference (Spype for business)

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានលេខាធិការដ្ឋានអចិន្រ្តៃយ៍នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំជាមួយ លោក Pradeep Wagle តំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) ដើម្បីពិភាក្សា និងពិនិត្យលទ្ធភាពកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ និង OHCHR ក្នុងវិស័យច្បាប់និងតុលាការ តាមប្រព័ន្ធវីដេអូ Conference (Spype for business)។ កិច្ចប្រជុំនេះ បានពិភាក្សាលើកិច្ចសហប្រតិបត្តិការចំនួន០៣រួមមាន៖

១. ការរៀបចំប្រព័ន្ធមូលដ្ឋានទិន្នន័យរឿងក្តីព្រហ្មទណ្ឌនៅតាមលាសាដំបូងរាជធានីខេត្ត និងការផ្តល់ជំនួយបច្ចេកទេសលើការងារនេះ

២. ការរៀបចំផែនការនៃការសិក្សា វាយតម្លៃនិងផ្សព្វផ្សាយបន្ថែម លើការអនុវត្តគម្រោងរូបមន្តនៃការឃុំខ្លួនបណ្តោះអាសន្ន នៅតាមតុលាការ

៣. កិច្ចសហការក្នុងការរៀបចំគោលនយោបាយនិងផែនការយុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្សនិងពង្រឹងសមត្ថភាពមន្រ្តីក្នុងវិស័យយុត្តិធម៌។ កិច្ចប្រជុំនេះក៏មានការចូលរួមពីឯកឧត្តម ប៉ែន ពេជ្រសាលី អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការព្រហ្មទណ្ឌនិងអយ្យការ លោក សៀង គង់ អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលតុលាការ តំណាងនាយកដ្ឋានទំនាក់ទាក់ទំនងអន្តរជាតិនិងដៃគូអភិវឌ្ឍន៍ និងតំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) និងសហការី ផងដែរ៕