ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

សាលាដំបូងខេត្ត​កោះកុង និងអយ្យការ​អមសាលដំបូងខេត្តកោះកុង បានរៀបចំប្រជុំផ្សព្វផ្សាយ​និងត្រៀម​អនុវត្ត​ប្រកាស​លេខ​ ០៩០​ ក.យ.ប្រក​/២១​ ចុះ​ថ្ងៃ​ទី​១៤​ ខែ​កក្កដា​ ឆ្នាំ​២០២១ របស់​ក្រសួង​យុត្តិធម៌​ ស្តីពី​ បែបបទ​នៃ​ការ​ឃ្លាំ​មើល​តាមដាន​ ការ​ត្រួតពិនិត្យ​ និង​ការ​បញ្ចូល​ទៅ​ក្នុង​សង្គម​វិញ​ នៃ​ទណ្ឌិត​ដែល​ត្រូវ​បាន​ដោះលែង​ដោយ​មាន​លក្ខខណ្ឌ​ ក្រោម​អធិបតីភាព​ ឯកឧត្ដម មីន មករា ​ប្រធាន​សាលា​ដំបូង និងលោក វ៉ៃ ភារម្យ ព្រះរាជអាជ្ញារង​នៃអយ្យការអមសាលាដំបូងខេត្តកោះកុង​

វេលា​ម៉ោង​ ០៣:៣០​នាទី​រសៀល​ ថ្ងៃទី​០៩​ ខែ​សីហា​ ឆ្នាំ​២០២១​ នៅ​សាលា​ដំបូង​ និង​អយ្យការ​អម​សាលាដំបូងខេត្តកោះកុង​ បាន​រៀបចំ​ប្រជុំ​ផ្សព្វផ្សាយ​ និងត្រៀមអនុវត្ត ប្រកាស​លេខ​ ០៩០​ ក.យ.ប្រក​/២១​ ចុះ​ថ្ងៃ​ទី​១៤​ ខែ​កក្កដា​ ឆ្នាំ​២០២១ របស់​ក្រសួង​យុត្តិធម៌​ ស្តីពី​ បែបបទ​នៃ​ការ​ឃ្លាំ​មើល​តាមដាន​ ការ​ត្រួតពិនិត្យ​ និង​ការ​បញ្ចូល​ទៅ​ក្នុង​សង្គម​វិញ​ នៃ​ទណ្ឌិត​ដែល​ត្រូវ​បាន​ដោះលែង​ដោយ​មាន​លក្ខខណ្ឌ​ ក្រោម​អធិបតីភាព​ ឯកឧត្ដម​ មីន មករា ប្រធាន​សាលា​ដំបូង​ និង​លោក​ វ៉ៃ​ ភីរម្យ​ ព្រះរាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​ ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​មាន​ តំណាង​រដ្ឋបាល​ខេត្ត​កោះកុង​ តំណាង​ស្នងការ​នគរបាល​ខេត្ត​កោះកុង​ តំណាង​កង​រាជអាវុធហត្ថ​ខេត្ត​កោះកុង​ ប្រធាន​ពន្ធនាគារ​ខេត្ត​កោះកុង​ លោក​ប្រធាន​លេខា​ធិការ​ដ្ឋាន​រដ្ឋបាល​ និង​ប្រធាន​ការិយាល័យ​កិច្ចការ​រដ្ឋបាល​ ។