ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេសរៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងលើកទិសដៅអនុវត្តបន្តសម្រាប់ការរៀបចំយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា តាមប្រព័ន្ធវីដេអូហ៊្សូម

           នារសៀល ថ្ងៃ ព្រហស្បត្តិ៍ ១២ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេសរៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងលើកទិសដៅអនុវត្តបន្តសម្រាប់ការរៀបចំយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា តាមប្រព័ន្ធវីដេអូហ្ស៊ូម។ កិច្ចប្រជុំនេះ ត្រូវបានពិភាក្សាលើរបៀបវារៈចំនួន ៣ ដូចខាងក្រោម៖

១-ការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ចុងក្រោយតាមប្រព័ន្ធអនឡាញ ជាមួយគ្រប់ភាគីពាក់ព័ន្ធ រួមមាន ក្រសួង-ស្ថាប័នរដ្ឋ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ដើម្បីពិនិត្យ និងផ្តល់យោបល់ចុងក្រោយលើ ឯកសារទស្សនាទាន ស្តីពីការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។

២-ការធ្វើកិច្ចសហការជាមួយក្រសួងកិច្ចការនារី ក្នុងការដាក់ឱ្យអនុវត្តនូវគោលការណ៍ណែនាំស្តីពីការកម្រិតនៃការសម្រុះសម្រួលឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការដាក់ចេញនូវគោលការណ៍ណែនាំផ្សេងៗទៀតសម្រាប់ការសម្រុះសម្រួលវិវាទនៅមូលដ្ឋាន ស្របតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។

៣-ការរៀបចំនូវគ្រូឧទ្ទេសផ្នែកសន្ទានកម្ម រួមទាំងឯកសារសម្រាប់ដាក់ឱ្យដំណើរការសាលាបណ្តុះបណ្តាលផ្នែកសន្ធានកម្ម និងឯកសារគោលផ្សេងៗទៀតសម្រាប់ការបណ្តុះបណ្តាលជំនាញសន្ធានកម្ម។