ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំសហការី នាំយកបច្ច័យ និងសារលិខិតរំលែកទុក្ខ ជូន ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងលោកជំទាវ ដែលកំពុងមានទុក្ខជាទម្ងន់ដោយសារ ឧបាសិកា លត ឡុង ត្រូវជាម្តាយបង្កើតរបស់ឯកឧត្តម បានទទួលមរណភាព

         នៅព្រឹកថ្ងៃពុធ ១១រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានអញ្ជើញដឹកនាំសហការី នាំយកបច្ច័យ និងសារលិខិតរំលែកទុក្ខ ជូន ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងលោកជំទាវ ដែលកំពុងមានទុក្ខជាទម្ងន់ដោយសារ ឧបាសិកា លត ឡុង ត្រូវជាម្តាយបង្កើតរបស់ឯកឧត្តម បានទទួលមរណភាព កាលពីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ។