ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ទឹម ស៊ីផា អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកក្រុមការងារអន្តរក្រសួងសម្របសម្រួលដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋដែលកំពុងអាស្រ័យផលនៅទីតាំងស្ថានីយស្តារនិងផ្សព្វផ្សាយព្រៃឈើទួលព្រេច បានអញ្ជើញចូលរួមប្រជុំអន្តរក្រសួងតាមប្រព័ន្ធ Zoom Online Meeting។

            នៅថ្ងៃពុធ ៤រោច ខែទុតិយាសាល ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៩:០០ព្រឹក ឯកឧត្តម ទឹម ស៊ីផា អនុរដ្ឋលេខាធិការ  ក្រសួងយុត្តិធម៌ និងជាសមាជិកក្រុមការងារអន្តរក្រសួងបានចូលរួមក្នុងកិច្ចប្រជុំស្តីពី វឌ្ឍនភាពនៃការអនុវត្តការងារដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋដែលអាស្រ័យផលនៅលើទីតាំង ស្ថានីយផ្សព្វផ្សាយនិងស្តារព្រៃឈើទួលព្រេច តាមប្រព័ន្ធ Zoom Online Meeting ដែលដឹកនាំកិច្ចប្រជុំដោយឯកឧត្តម ញាណ ឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងជាប្រធានក្រុមការងារអន្តរក្រសួង ព្រមទាំងមានសមាសភាពចូលរួមពីឯកឧត្តម លោក ជាអនុប្រធាននិងសមាជិកក្រុមការងារអន្តរក្រសួង ។

            កិច្ចប្រជុំនេះផ្តោតសំខាន់ទៅលើការកំណត់គោលនយោបាយសំណងស្របតាម SOP សម្រាប់ដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋដែលអាស្រ័យផលនៅលើទីតាំង ស្ថានីយផ្សព្វផ្សាយនិងស្តារព្រៃឈើទួលព្រេច។