ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងក្រសួងយុត្តិធម៌ចូលរួមកិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាលសម្របសម្រួល​ដោះស្រាយសំណើនិងសំណូមពររបស់អង្គការសង្គមស៊ីវីល តាមប្រព័ន្ធអនឡាញ។

            នាព្រឹក ថ្ងៃចន្ទ ១៧កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងក្រសួងយុត្តិធម៌ បានចូលរួមកិច្ចប្រជុំបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលសម្របសម្រួលដោះស្រាយសំណើនិងសំណូមពររបស់អង្គការសង្គមស៊ីវីល តាមប្រព័ន្ធអនឡាញ ដើម្បីពិនិត្យនិងពិភាក្សាលើសំណើរបស់អង្គការសង្គមស៊ីវីល ពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ទាំង១៤មាត្រា ដឹកនាំដោយឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ។