ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ខាន់ វណ្ណ: អគ្គាធិការក្រសួងយុត្តិធម៌ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង

     នាព្រឹក ថ្ងៃព្រហស្បត្តិ៍ ១៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ខាន់ វណ្ណ: អគ្គាធិការក្រសួងយុត្តិធម៌ និងជាប្រធានលេខាធិការដ្ឋានគណ:កម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណ:កម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង រួមទាំងសហការី បានអញ្ជើញ ចូលរួមចុះអនុវត្តសាលដីកាស្ថាពររបស់តុលាការកំពូល តាមសំណើសុំអនុវត្តរបស់គណះកម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង ដើម្បីរៀបចំដាក់លក់ជាសាធារណះនូវវត្ថុតាងដែលបានរឹបអូសជាទ្រព្យសម្បត្តិរដ្ឋ ស្របនីតិវិធីច្បាប់។ ចំពោះការចុះអនុវត្តនេះ មានការដឹកនាំ និងសម្របសម្រួលដោយលោក ឆាយ ហុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងមានមន្ត្រីជំនាញសុរិយោដី អាជ្ញាធរមូលដ្ឋាននៃទីតាំងអនុវត្ត ចូលរួមផងដែរ។