ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានលេខាធិការដ្ឋានអចិន្រ្តៃយ៍នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះស្តីពីការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ តាមរយៈប្រព័ន្ធវីដ

      នៅរសៀលថ្ងៃពុធ ១២កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ តំណាងឱ្យឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានលេខាធិការដ្ឋានអចិន្រ្តៃយ៍នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះស្តីពីការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ (TWG-LJR) ជាមួយសហប្រធាន លោក Pradeep Wagle តំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) តាមរយៈប្រព័ន្ធវីដេអូហ្ស៊ូម (Zoom) ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន៣ ដូចខាងក្រោម៖

១. វឌ្ឍនភាពនៃការអនុវត្តសូចនាករតាមដានរួមស្តីពីកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ ឆ្នាំ២០១៩-២០២៣ (2019-2023 JMI-LJR) ។

២. លទ្ធផលនៃកិច្ចសហការនិងការអនុវត្តការងារអាទិភាពមួយចំនួនរបស់ក្រសួងយុត្តិធម៌ រួមមានដូចជា យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមតុលាការ ការដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ ការរៀបចំយន្តការជំនួយផ្នែកច្បាប់និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងផែនការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យយុត្តិធម៌ ជាដើម ។ល។

៣. ការងារបន្តដែលត្រូវសហការធ្វើរួមគ្នាពាក់ព័ន្ធនឹងការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌។ កិច្ចប្រជុំនេះក៏មានការចូលរួមពីតំណាងនៃអង្គភាពនានាក្រោមឱវាទក្រសួងយុត្តធម៌ តតំណាងក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍជាតិនិងអន្តរជាតិ ប្រមាណ ៧០ រូប ផងដែរ៕