ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយប្រធានក្រុមបេសកកម្មនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្តីពីគម្រោងជំនួយបច្ចេកទេសពង្រឹងសមត្ថភាពប្រព័ន្ធយុត្តិធម៌សំដៅឆ្ពោះទៅការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនៅអាស៊ី ..

               នៅព្រឹកថ្ងៃចន្ទ ១០កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយលោកស្រី Christina Pak ប្រធានក្រុមមេធាវីនៃការិយាល័យអគ្គមេធាវីនិងជាប្រធានក្រុមបេសកកម្មនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងសហការី តាមប្រព័ន្ធវីដេអូ Zoom ។ កិច្ចប្រជុំបានផ្តោតសំខាន់លើសមាសធាតុទាំងបីនៃគម្រោងជំនួយបច្ចេកទេសពង្រឹងសមត្ថភាពប្រព័ន្ធយុត្តិធម៌សំដៅឆ្ពោះទៅការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនៅអាស៊ី និងប៉ាស៊ីហ្វិក រួមមាន៖ (១) ការអភិវឌ្ឍកម្មវិធីកសាងសមត្ថភាពប្រព័ន្ធយុត្តិធម៌ និងធនធានចំណេះដឹងនៃការវិនិច្ឆ័យលើវិវាទពាណិជ្ជកម្ម (២) ការអភិវឌ្ឍកម្មវិធីកសាងសមត្ថភាពប្រព័ន្ធយុត្តិធម៌ និងធនធានចំណេះដឹងនៃការវិនិច្ឆ័យលើវិវាទបរិស្ថាន និងការប្រែប្រួលអាកាសធាតុ និង (៣) ការលើកកម្ពស់ការចែករំលែកចំណេះដឹង និងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់។ កិច្ចប្រជុំនេះក៏មានការចួលរួមពីឯកឧត្តមបណ្ឌិតរដ្ឋ ឈន ព្រលឹង ប្រធានរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការនិងសហការី តំណាងតុលាការកំពូល និងតំណាងនាយកដ្ឋានទំនាក់ទំនងអន្តរជាតិនិងដៃគូអភិវឌ្ឍន៍ផងដែរ៕