ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ប៉ែន ពេជ្រសាលី អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ អញ្ជើញចូលរួមសិក្ខាសាលាស្ដីពី The Workable Model of Community-Corrections in Cambodia

                      នារសៀលថ្ងៃសុក្រ ៧កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម ប៉ែន ពេជ្រសាលី អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ បានចូលរួមសិក្ខាសាលាស្ដីពី The Workable Model of Community-Corrections in Cambodia ដែលសហការរៀបចំ ដោយក្រសួងយុត្តិធម៌ វិទ្យាស្ថាន UNAFEI និងអង្គការUNODC។ សិក្ខាសាលាថ្ងៃនេះ មានគោលបំណងដើម្បីផ្សព្វផ្សាយឯកសារអេឡិចត្រូនិក ពាក់ព៏ន្ធនឹង៖ ១. គោលការណ៍របស់អង្គការសហប្រជាជាតិស្ដីពីវិធានការជម្រើសក្រៅពីការដាក់ពន្ធនាគារ ២. បទពិសោធន៍នៃការអនុវត្តវិធានការជម្រើសក្រៅពីការដាក់ពន្ធនាគារក្នុងប្រទេសអាស៊ាន និងជប៉ុន និង ៣. ការពិភាក្សាទៅលើការអភិវឌ្ឍវិធានការជម្រើសក្រៅពីការដាក់ពន្ធនាគារនៅកម្ពុជា។ សិក្ខាសាលានេះមានការចូលរួមពីចៅក្រម តំណាងអយ្យការនៃសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត មន្រ្តីក្រសួងយុត្តិធម៌ មន្ត្រីនៃវិទ្យាស្ថាន UNAFEI និងអង្គការUNODC។