ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម សន សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាវិន័យនៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាវិន័យ នៅសាលប្រជុំក្រសួងយុត្តិធម៌

         នារសៀលថ្ងៃសុក្រ ៧កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ២:៣០នាទីរសៀល នៅសាលប្រជុំក្រសួង តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម សន សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាវិន័យនៃក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំរបស់ក្រុមប្រឹក្សាវិន័យ ដើម្បីពិនិត្យ ពិភាក្សា និងវាយតម្លៃអំពីកំហុសផ្នែកវិន័យរបស់ក្រឡាបញ្ជីមួយរូប ដោយមានការចូលរួមពីឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានអភិវឌ្ឈវិស័យយុត្តិធម៌ និងលោក លោកស្រី ដែលជាសមាជិកក្រុមប្រឹក្សាវិន័យ។