ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម សុន ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងក្រសួងយុត្តិធម៌ បានដឹកនាំសហការី ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធ Zoom ជាមួយគណ:កម្មាធិការជាតិប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្ស (គជបជ) នៃក្រសួងមហាផ្ទៃ។

              នារសៀលថ្ងៃព្រហស្បតិ៍ ០៦កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០២:00 រសៀល ឯកឧត្តម សុន ពិសិដ្ឋ  អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងក្រសួងយុត្តិធម៌ បានដឹកនាំសហការី ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធ Zoom  ជាមួយគណ:កម្មាធិការជាតិប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្ស (គជបជ) នៃក្រសួងមហាផ្ទៃ ស្តីពី "ការរៀបចំកម្មវិធីអន្តរសាសនាលើកទី៤ ក្រោមពាក្យស្លោក "សូមពិភពលោក រួចផុតពីគ្រោះជំងឺរាតត្បាតកូវីដ-១៩ និងអំពើជួញដូរមនុស្ស" ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង ប្រធាន គ.ជ.ប.ជ។