ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមប្រធានសាលាដំបូង និង​ឯកឧត្តមព្រះរាជអាជ្ញា​ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង នាំយកគ្រឿងឧបភោគបរិភោគ និងឱសថមួយចំនួនជូនដល់គណៈគ្រប់គ្រងពន្ធនាគារខេត្តកំពង់ឆ្នាំង

           នៅរសៀលថ្ងៃចន្ទ ៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គឹម រ័ត្នណារិន ប្រធានសាលាដំបូង និង​ឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានអញ្ជើញនាំយកគ្រឿងឧបភោគបរិភោគ និងឱសថមួយចំនួនជូនដល់គណៈគ្រប់គ្រងពន្ធនាគារខេត្តកំពង់ឆ្នាំង ដើម្បីបំពេញតម្រូវការរបស់ពន្ធនាគារ និងដើម្បីរួមចំណែកក្នុងយុទ្ធនាការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលជាជំងឺរាតត្បាតសកលដ៏កាចសាហាវ។