ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេសរៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ អញ្ជើញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូហ្ស៊ូម ជាមួយក្រុមគ្រូឧទ្ទេសផ្នែកសន្ធានកម្ម

 

         រសៀលថ្ងៃ ព្រហស្បតិ៍ ១៤ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេសរៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ អញ្ជើញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូហ្ស៊ូម ជាមួយក្រុមគ្រូឧទ្ទេសផ្នែកសន្ធានកម្ម ដែលពិភាក្សាលើរបៀបវារៈចំនួន ៤ ដូចខាងក្រោម៖

១-ការរៀបចំឯកសារកម្មវីធីសិក្សាសម្រាប់ការបណ្តុះបណ្តាលលើជំនាញសន្ធានកម្ម

២-ការរៀបចំឯកសារវិធីសាស្ត្រនៃការបង្រៀនលើមុខវិជ្ជាសន្ធានកម្ម

៣-ការរៀបចំឯកសារសម្រាប់ធ្វើការវាយតម្លៃអំពីគុណវុឌ្ឍិ លើការជ្រើសរើស និងការទទួលស្គាល់ សម្រាប់គ្រូ និងសិក្ខាកាមផ្នែកសន្ធានកម្ម

៤-ការរៀបចំឯកសារប្រតិបត្តិគោលសម្រាប់ការត្រៀមដាក់ឱ្យដំណើរការសាលាបណ្តុះបណ្តាលផ្នែកសន្ធានកម្ម។