ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ នាំយកសម្ភារ:ប្រើប្រាស់ និងឱសថមួយចំនួនជូនដល់ពន្ធនាគារខេត្តតាកែវ

            នៅព្រឹកថ្ងៃពុធ ១៣រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តតាកែវ បានអញ្ជើញនាំយកសម្ភារៈប្រើប្រាស់ និងឱសថមួយចំនួនជូនដល់ពន្ធនាគារខេត្ត ដើម្បីបំពេញតម្រូវការរបស់ពន្ធនាគារ និងដើម្បីរួមចំណែកក្នុងយុទ្ធនាការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលជាជំងឺរាតត្បាតសកលដ៏កាចសាហាវនេះ កុំឱ្យឆ្លងរាលដាលចូលក្នុងពន្ធនាគារខេត្តតាកែវ បន្តទៅទៀត ។