ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រសួងពាណិជ្ជកម្ម និងតំណាងសភាពាណិជ្ជកម្មកម្ពុជា

                     នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៩:០០នាទីព្រឹក ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌  និងជាប្រធានគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រសួងពាណិជ្ជកម្ម និងតំណាងសភាពាណិជ្ជកម្មកម្ពុជា ពិភាក្សាលើការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម តាមថ្នាលប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (Video Conference) ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី  សមាជិក សមាជិកាក្រុមការងារ។