ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម សូរ ចាន់ធី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមទី២នៃគណៈកម្មការរៀបចំតាក់តែងនីតិវិធីតុលាការពាណិជ្ជកម្មបានដឹកនាំកិច្ចប្រជុំបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងបទប្បញ្ញត្តិស្តីពីបែបបទនីតិវិធីនៃតុលាការពាណិជ្ជកម្ម

                នាព្រឹក ថ្ងៃពុធ ៧កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៩:០០នាទីព្រឹក ឯកឧត្តម សូរ ចាន់ធី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមទី២នៃគណៈកម្មការរៀបចំតាក់តែងនីតិវិធីតុលាការពាណិជ្ជកម្មបានដឹកនាំកិច្ចប្រជុំបន្តពិនិត្យ និងពិភាក្សាសេចក្តីព្រាងបទប្បញ្ញត្តិស្តីពីបែបបទនីតិវិធីនៃតុលាការពាណិជ្ជកម្ម តាមថ្នាលប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (Video Conference) ដោយមានការចូលរួមពិនិត្យ និងពិភាក្សាពី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាក្រុមការងារ។