ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ នៃក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងអំពីប្រកាស ស្តីពីបែបបទ នៃការឃ្លាំមើលតាមដាន ការត្រួតពិនិត្យ និងការបញ្ជូលទៅក្នុងសង្គមវិញ នៃទណ្ឌិតដែលដោះលែងដោយមានលក្ខខណ្ឌ

                     នារសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ នៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងអំពីប្រកាស ស្តីពីបែបបទ នៃការឃ្លាំមើលតាមដាន ការត្រួតពិនិត្យ និងការបញ្ជូលទៅក្នុងសង្គមវិញ នៃទណ្ឌិតដែលដោះលែងដោយមានលក្ខខណ្ឌ នាទីស្តីការក្រសួងយុត្តិធម៌ ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ប៉ែន ពេជ្រសាលី អគ្គនាយកកិច្ចការអយ្យការ និងព្រហ្មទណ្ឌ នៃក្រសួងយុត្តិធម៌ ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ អគ្គនាយកអភិវឌ្ឍន៍វិស័យយុត្តិធម៌ នៃក្រសួងយុត្តិធម៌ ឯកឧត្តម យ៉ម ផារ៉ូត នាយករងខុទ្ទកាល័យ នៃក្រសួងយុត្តិធម៌ ព្រមទាំងលោក លោកស្រីជាប្រធាន អនុប្រធាននាយកដ្ឋាន និងលោក លោកស្រី ជាប្រធាន អនុប្រធានការិយាល័យ មួយចំនួនផងដែរ ។