ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អមដោយថ្នាក់ដឹកនាំក្រសួង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ

           នៅរសៀលថ្ងៃពុធ ១កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ នេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អមដោយថ្នាក់ដឹកនាំក្រសួង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ ក្នុងគោលបំណងចូលរួមជាមតិយោបល់ក្នុងការបង្កើតយុទ្ធសាស្ត្រជាតិសំខាន់ៗ សំដៅទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ និងបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឱ្យបានឆាប់រហ័សនាពេលខាងមុខ ដើម្បីស្តារស្ថានភាពសង្គមយើងឱ្យមានភាពល្អប្រសើរឡើងវិញ ។