ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញា​នៃ​អយ្យការអមសាលាដំបូងខេត្តតាកែវ​ បានអញ្ជើញចុះផ្សព្វផ្សាយ និងអនុវត្តព្រះរាជក្រឹត្យលើកលែងទោស និងបន្ធូរបន្ថយទោស លើទណ្ឌិតដែលកំពុងរងទោស ក្នុងពន្ធនាគារខេត្ត

       

        នាថ្ងៃពុធ ១ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ នេះ ​ ឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តតាកែវ​ បានអញ្ជើញ​ចុះផ្សព្វផ្សាយ និងអនុវត្តព្រះរាជក្រឹត្យលេខ នស/រកត/០៤២១/៣៨០ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ស្តីពីការលើកលែងទោស និងបន្ធូរបន្ថយទោសលើទណ្ឌិតដែលកំពុងរងទោសក្នុងពន្ធនាគារខេត្តតាកែវ​ចំនួន ២៤នាក់ ក្នុងនោះស្រី ២នាក់​ ។ ក្នុងនោះទណ្ឌិតដែលត្រូវបានព្រះមហាក្សត្រ ព្រះរាជទានបន្ធូរបន្ថយទោសរយៈពេល ០៣ខែ មានចំនួន ២០នាក់ បន្ធូរបន្ថយទោសរយៈពេល ០៦ខែ មានចំនួន ០៣នាក់ ស្រី ២នាក់ និង បន្ធូរបន្ថយទោសរយៈពេល ០៩ខែ មានចំនួន ០១នាក់ ។​