ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

តំណាងអយ្យការអមសាលាដំបូងខេត្តរតនគិរី អញ្ជើញដឹកនាំសហការី ចុះទៅផ្សព្វផ្សាយ និងអនុវត្តព្រះរាជក្រឹត្យលើកលែងទោស និងបន្ធូរបន្ថយទោស លើទណ្ឌិតដែលកំពុងរងទោស ក្នុងពន្ធនាគារខេត្ត

 

               នៅព្រឹកថ្ងៃពុធ ១ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ នេះ ដោយមានការចាត់តាំងពី ឯកឧត្តម ងិន ពេជ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី បានចាត់តាំង លោក លាង អ៊ូ និងលោក កែវ ភក្តី ជាព្រះរាជអាជ្ញារង ដើម្បីដឹកនាំសហការី ចុះផ្សព្វផ្សាយ និងអនុវត្តព្រះរាជក្រឹត្យលេខ នស/រកត/០៤២១/៣៨០ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ស្តីពីការលើកលែងទោស និងបន្ធូរបន្ថយទោសលើទណ្ឌិតដែលកំពុងរងទោសក្នុងពន្ធនាគារខេត្តរតនគិរីចំនួន ១២នាក់ ស្ត្រី០២នាក់ ។ ក្នុងនោះទណ្ឌិតដែលត្រូវបានព្រះមហាក្សត្រ ព្រះរាជទានបន្ធូរបន្ថយទោសរយៈពេល ០៣ខែ មានចំនួន ០៩នាក់ បន្ធូរបន្ថយទោសរយៈពេល ០៦ខែ មានចំនួន ០២នាក់ និងបន្ធូរបន្ថយទោសរយៈពេល ០៩ខែ មានចំនួន ០១នាក់។