ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

តំណាងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់អញ្ជើញដឹកនាំសហការី ចុះទៅផ្សព្វផ្សាយ និងអនុវត្តព្រះរាជក្រឹត្យ ស្តីពីការបន្ធូរបន្ថយទោស និងលើកលែងទោសលើទណ្ឌិត ដែលកំពុងរងទោសក្នុងពន្ធនាគារខេត្តពោធិ៍សាត់

          នៅព្រឹកថ្ងៃអង្គារ ១៥រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នេះ តំណាងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំសហការី ចុះទៅផ្សព្វផ្សាយ និងអនុវត្តព្រះរាជក្រឹត្យលេខ នស/រកត/០៤២១/៣៨០ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ស្តីពីការបន្ធូរបន្ថយទោស និងលើកលែងទោស លើទណ្ឌិតដែលកំពុងរងទោសនៅពន្ធនាគារខេត្តពោធិ៍សាត់ ចំនួន ០៧នាក់ ដែលត្រូវបានព្រះមហាក្សត្រ ព្រះរាជទានបន្ធូរបន្ថយទោសរយៈពេល ០៣ខែ ។