ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

តំណាងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ អញ្ជើញដឹកនាំសហការី ចុះទៅផ្សព្វផ្សាយ និងអនុវត្តព្រះរាជក្រឹត្យ ស្តីពីការបន្ធូរបន្ថយទោស និងលើកលែងទោសលើទណ្ឌិតចំនួន ៣៤នាក់ ដែលកំពុងរងទោសក្នុងពន្ធនាគារ

            កាលពីថ្ងៃចន្ទ ១៤រោច និងថ្ងៃអង្គារ ១៥រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០-១១ ខែឧសភា ឆ្នាំ២០២១ នេះ តំណាងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំសហការី ចុះទៅផ្សព្វផ្សាយ និងអនុវត្តព្រះរាជក្រឹត្យលេខ នស/រកត/០៤២១/៣៨០ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ស្តីពីការបន្ធូរបន្ថយទោស និងលើកលែងទោស លើទណ្ឌិតដែលកំពុងរងទោសនៅពន្ធនាគារ ចំនួន ៣៤នាក់ ក្នុងនោះទណ្ឌិត នៅក្នុងពន្ធនាគារខេត្តត្បូងឃ្មុំមានចំនួន ៤នាក់ និងទណ្ឌិតនៅក្នុងពន្ធនាគារ ម៣ មានចំនួន ៣០នាក់ ។